បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Bayern Munich បានរាយការន៍អំពីការចាប់អារម្មណ៍ទៅលើអ្នកចាំទី Alisson Becker របស់ជម្រើសជាតិប្រេស៊ីល និងក្រុម Liverpool ខណៈដែលពួកគេសម្លឹងមើលអ្នកចាំទីមកជំនួសកីឡាករជើងចាស់ Manuel Neuer ក្នុងរយៈពេលវែង។
ជាមួយនឹងការចុះហត្ថលេខាលើ Giorgi Mamardashvili របស់ហង្សក្រហមនៅដើមរដូវក្តៅនេះ ពួកគេអាចពិចារណាលើការដោះលែង Alisson ដែលបានបង្ហាញខ្លួន ២៦៩ប្រកួតសម្រាប់ក្លឹប និងមានកិច្ចសន្យានៅ Anfield រហូតដល់ឆ្នាំ ២០២៧៕