Deco ចង់បានកីឡាករ ២រូបរបស់ក្លឹបតោខៀវ Chelsea

បរទេស៖ នាយកផ្នែកកីឡារបស់ក្លឹប Barcelona និងជាអតីតខ្សែបម្រើរបស់ Chelsea កីឡាករ Deco ទំនងជាចង់នាំយកកីឡាករក្រុមតោខៀវពីររូបមកកាន់ទឹកដី Camp Nou។

កីឡាករ Romeo Lavia និង Carney Chukwuemeka ត្រូវបានដឹកថាកំពុងស្ថិតនៅក្នុងការចង់បានរបស់បុរសសញ្ជាតិព័រទុយសហ្គាល់រូបនេះ។ ក្លឹប Barca ធ្លាប់បានផ្តល់នៅសំណើរខ្ចីជើងកីឡាករ Chukwuemeka កាលពីរដូវក្តៅកន្លងមក។ លោក Deco ត្រូវបានគេដឹងថាគាត់ចង់ខ្ចីជើងកីឡាករ Romeo Lavia កាលពីឆ្នាំ២០២៣ មុនពេលមានសង្គ្រាមដេញថ្លៃគ្នារវាងក្លឹប Chelsea និង Liverpool ប៉ុន្តែអ្នកចាត់ការ Barca នៅតែមាន Chukwuemeka និងកីឡាករបែលហ្ស៊ិកនៅលើរ៉ាដារបស់គាត់៕

Previous articleLiverpool ត្រៀមលុយ ៥០លានអឺរ៉ូសម្រាប់ខ្សែការពាររបស់ Dortmund
Next articleJoshua Zirkzee ចង់ចាកចេញពី Man Utd នៅក្នុងខែមករានេះ!