បរទេស៖ នេះបើយោងតាមការចេញផ្សយរបស់ Record បានអោយដឹងថាកីឡាករ Orkun Kokcu បានស្ថិតនៅក្រោមការតាមមើលរបស់ក្លឹប Liverpool អស់មួយរយៈមកហើយ។ កីឡាករជម្រើសជាតិទួរគីបានលេងក្រោមការដឹកនាំរបស់លោក Slot កាលដែលនៅក្លឹប Feyenoord ដែលជាកន្លែងដែលខ្សែបម្រើ បានដើរតួរយ៉ាងសំខាន់ក្នុងភាពជោគជ័យរបស់ក្រុមហូឡង់។ គាត់បានបង្ហាញខ្លួនចំនួន ៩៧ លើកសម្រាប់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Rotterdam ក្រោមការដឹកនាំរបស់ Slot ដោយបានស៊ុតបញ្ចូលទី ២១គ្រាប់សម្រាប់ ២រដូវកាល។
បន្ទាប់ពីការលេងដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់នៅ Feyenoord កីឡាករ Kokcu បានផ្ទេរទៅកាន់ក្លឹប Benfica ក្នុងឆ្នាំ២០២៣ ជាមួយនឹងតម្លៃ ២០លានផោន។ គាត់បានបង្កើតកំណត់ត្រារបស់គាត់រួចហើយនៅក្នុង UEFA Champions League នៅរដូវកាលនេះដោយស៊ុតបញ្ចូលទីក្នុងជំនួបជាមួយក្លឹប Crvena Zvezda និង Atletico Madrid ។ បន្ថែមពីនេះទៀតកីឡាករ Kokcu ក៏បានស៊ុតបញ្ចូលទី ២គ្រាប់ និងបញ្ជូនបាល់ ៣ដង នៅ Primeira Liga ផងដែរ។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ ESPN NL ឪពុករបស់កីឡាករ Kokcu លោក Halis Kokcu បានធ្វើការបដិសេធតិចតួចទៅលើពាក្យចចាមអារ៉ាមអំពីការផ្ទេរនេះ។ នៅពេលសួរអំពីលទ្ធភាពដែលកូនប្រុសរបស់គាត់ចូលរួមជាមួយក្រុមហង្សក្រហម លោក Halis បាននិយាយថា៖ “Arne គឺជាមិត្តដ៏ល្អរបស់យើង គាត់ធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើនជាមួយ Orkun ។ បាទ ហេតុអ្វីមិនអញ្ចឹង? វាអាចទៅរួច”។
ទោះជាយ៉ាងណាក៏ដោយ Benfica ទំនងជាមិនចែកផ្លូវជាមួយខ្សែបម្រើយ៉ាងងាយស្រួលនោះទេ ហើយការផ្ទេរដ៏មានសក្តានុពលណាមួយត្រូវបានគេរាយការណ៍ថានឹងធ្វើឱ្យ Liverpool ត្រូវចំណាយយ៉ាងតិច ៦៧លានផោន។ នេះផ្តល់ក្តីសង្ឃឹមដល់លោក Halis ថាក្លឹបយក្សព័រទុយហ្គាល់នឹងបើកចំហរក្នុងការលក់ខ្សែបម្រើរូបនេះ ប្រសិនបើការផ្តល់ជូនតាមអ្វីដែលក្លឹបចង់បាន។
គាត់បាននិយាយថា “អ្វីដែលសំខាន់បំផុតឥឡូវនេះគឺការផ្តោតអារម្មណ៍របស់ Orkun សម្រាប់ក្លឹប Benfica។ ប៉ុន្តែជាការពិតណាស់ កីឡាករ និងគ្រូបង្វឹកមិនមានស្ថានីយ៍តែមួយទេ បុគ្គលិកក៏ដឹងដែរ។ ក្នុងបាល់ទាត់សម័យទំនើប ក្លឹបគិតតែពីហិរញ្ញវត្ថុ អំពីការរកប្រាក់ចំណេញ។ Orkun គឺជាកីឡាករដែលមានសក្តានុពលក្នុងការរកប្រាក់ចំណេញសម្រាប់ជំហ៊ានបន្ទាប់។ អ្នកគាំទ្រ និងក្លឹបក៏ធម្មតាសម្រាប់រឿងនេះ ពិតណាស់។ នោះក៏ជាគម្រោង។ ពួកយើងនឹងមើលថាកន្លែងណាដែលគាត់នឹងទៅបន្តទៀត”។
បន្ទាប់ពីបានជោគជ័យនៅអឺរ៉ុបទល់នឹង RB Leipzig ក្នុងក្របខ័ណ្ឌ Champions League ក្រុម Liverpool នឹងត្រូវជួបក្រុម Arsenal នៅ Emirates នៅថ្ងៃអាទិត្យ៕