បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាមានការចាប់អារម្មណ៍ទៅវិញទៅមក រវាងក្លឹប Real Madrid និងខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City ។
ខ្សែប្រយុទ្ធន័រវេសត្រូវបានគេនិយាយថាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់ទីក្រុង Los Blancos ដោយក្លឹប Real Madrid ចង់ចុះហត្ថលេខាយកខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីបានយ៉ាងច្រើន។ កុងត្រាបច្ចុប្បន្នរបស់ Haaland ជាមួយ Manchester City មានសុពលភាពដល់ឆ្នាំ២០២៧ ន្តែរបាយការណ៍បានបង្ហាញថាអនាគតរបស់ Pep Guardiola នៅក្លឹបអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ថាតើខ្សែប្រយុទ្ធរូបនេះបន្តនៅជាមួយក្រុមនៅ Premier League ដែរឬទេ៕