Real Madrid ផ្តល់សំណើរប្រាក់ឈ្នួលចន្លោះពី ១៤-១៥លានផោនសម្រាប់ Alexander-Arnold

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Ekrem Konur បានអោយដឹងថាក្លឹប Real Madrid កំពុងតែរៀបចំផ្តល់ជូនកីឡាករ Trent Alexander-Arnold របស់ក្លឹប Liverpool នូវកិច្ចសន្យាដែលអាចមានសុពលភាពដល់រដូវកាល ២០២៩-២០៣០ ។

ការពិភាក្សាត្រូវបានគេនិយាយថាកំពុងបន្តរវាងក្លឹបអេស្ប៉ាញ និងភ្នាក់ងាររបស់កីឡាករ Alexander-Arnold ដោយកីឡាកររូបនេះត្រូវបានគេរាយការណ៍ថាពេញចិត្តជាមួយនឹងរយៈពេលនៃកិច្ចសន្យាដែលបានស្នើឡើង។ កិច្ចព្រមព្រៀងដែលបានស្នើឡើងរបស់ Real Madrid ត្រូវបានគេរំពឹងថានឹងមានប្រាក់ឈ្នួលចន្លោះពី ១៤ ទៅ ១៥លានផោនក្នុងមួយឆ្នាំ ដែលស្ទើរតែទ្វេដងនៃប្រាក់ចំណូលប្រចាំឆ្នាំនាពេលបច្ចុប្បន្នរបស់ខ្សែការពារស្តាំនៅ Liverpool ដោយទទួលបានតែ ៩.៣៦លានផោនប៉ុណ្ណោះ៕

Previous articleLiverpool បញ្ជូនក្រុមការងារទៅតាមដានខ្សែការពាររបស់ Sevilla ដែលជាជម្រើសជំនួស Virgil van Dijk
Next articleAC Milan ចាប់ផ្តើមពិភាក្សាទៅលើកុងត្រាថ្មីជាមួយកីឡាករ Tijjani Reijnders