បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ក្លឹប Valencia ដែលមានវ័យ ២១ឆ្នាំ គឺកីឡាករ Javi Guerra ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមបិសាចក្រហមនឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្លឹបក្នុង Premier League រួមគឺ Arsenal និង Tottenham Hotspur ដែលមានបំណងចង់ខ្សែបម្រើដែលមានទេពកោសល្យម្នាក់ដែរ៕