Ferran Torres មានភាគរយៈខ្ពស់ក្នុងការវិលត្រលប់មកកាន់អង់គ្លេសវិញ

បរទេស៖ ខ្សែប្រយុទ្ធ Ferran Torres របស់ក្លឹប Barcelona ទំនងជាបង្កើតចំណាប់អារម្មណ៍ពីក្លឹប Premier League ចំនួនពីរនៅមុនទីផ្សារដោះដូរកីឡាករខែមករា។

ក្លឹប Aston Villa និង Arsenal ត្រូវបានគេនិយាយថាចាប់អារម្មណ៍លើការចុះហត្ថលេខាលើអតីតកីឡាករ Manchester City។ ទាំង Mikel Arteta និង Unai Emery ជឿជាក់ថាគាត់អាចចូលក្នុងប្រព័ន្ធរបស់ពួកគេបាន។ ជាក់ស្តែង Barcelona នឹងត្រៀមអនុញ្ញាតឱ្យ Torres ចាកចេញពីក្លឹបជាអចិន្ត្រៃយ៍ក្នុងខែមករា ក្នុងតម្លៃដ៏សមរម្យមួយ បើទោះបីជាខ្សែបម្រើស្លាបរូបនេះចង់ស្នាក់នៅបន្ត និងបង្ហាញពីតម្លៃរបស់គាត់ចំពោះគ្រូបង្វឹក Flick ក៏ដោយ៕

Previous articleMan City គ្រោងពន្យាកុងត្រារយៈពេល ២ឆ្នាំទៀតសម្រាប់កីឡាកររូបនេះ
Next articleនាយកផ្នែកកីឡារបស់ក្លឹប Bayern Munich និយាយអំពី Jamal Musiala ថា