ក្លឹបចាស់របស់ Neymar ចង់បានគាត់ត្រលប់ទៅវិញ

បរទេស៖ ប្រធានក្លិប Santos លោក Marcelo Teixeira និយាយថា ក្លិបបានត្រៀមខ្លួនជាស្រេចដើម្បីរៀបចំ “គម្រោង” សម្រាប់កីឡាករ Neymar ដើម្បីត្រលប់ទៅក្លិបកុមារភាពរបស់គេវិញ។

លោកTeixeira ថ្លែងទៅកាន់ Estadao តាមរយៈសារព័ត៌មាន CNN Brazil បាននិយាយថា៖ “យើងមិនទាន់សម្រេចចិត្តលើការប្រកួតប្រជែងឆ្នាំ២០២៥ នៅឡើយទេ។ យើងមិនអាចធ្វើការសន្មត់ណាមួយនោះទេ។ ប្រសិនបើគាត់លុបចោលកិច្ចសន្យា ប្រសិនបើគាត់មានសេរីភាព យើងមានទំនាក់ទំនងជាមួយគ្រួសាររបស់គាត់ និងគាត់។ ពួកយើងតាមដាន និងមានគម្រោងជាក់ស្តែងមួយ ដែលយើងបានពិភាក្សាពីរបីដងរួចមកហើយ។ យើងនឹងបន្តតាមដាន។ នេះមិនមែនជាពេលដែលក្លឹប Santos ប្រញាប់ប្រញាល់ចូលទៅក្នុងអ្វីមួយនោះទេ។ អ្វីដែលត្រូវការសម្រាប់ក្របខ័ណ្ឌ Serie A នៅឆ្នាំ២០២៥។ បន្ទាប់មក អ្វីៗផ្លាស់ប្តូរដោយផ្អែកលើចំណូល និងអាទិភាព និងគម្រោងដែលកំពុងបន្តនាពេលបច្ចុប្បន្ននេះ។ នៅថ្ងៃនេះ ការធ្វើអោយមានសង្ឃឹមក្នុងន័យនេះប៉ះពាល់ដល់ Santos និងបាល់ទាត់ប្រេស៊ីលច្រើនពេក។ យើងត្រូវប្រុងប្រយ័ត្ន”៕

Previous articleEric Dier ទំនង់ជានឹងត្រូវចាកចេញពីក្លឹប Bayern Munich ហើយ
Next articleLampard ក្លាយជាបេក្ខភាពម្នាក់ក្នុងការចូលកាន់តំណែងនៅក្លឹប Coventry