FA បានទាមទារអោយលោក Tuchel ធ្វើរឿងនេះសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​The Telegraph បានអោយដឹងថាជាមួយនឹងលោក Tuchel គ្រោងនឹងចាប់ផ្តើមតួនាទីរបស់គាត់ជាផ្លូវការនៅថ្ងៃទី១ ខែមករា FA កំពុងធ្វើការពិភាក្សាលើការដាក់បញ្ចូលគ្រូបង្វឹក BME ទៅក្នុងក្រុមគ្រូបង្វឹករបស់គាត់ ដោយស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ភាពចម្រុះនៅក្នុងកីឡាបាល់ទាត់អង់គ្លេស។ គោលបំណងរបស់ FA ក្នុងការដាក់បញ្ចូលគ្រូបង្វឹក BME នៅក្នុងបុគ្គលិករបស់ Tuchel អនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកម្មវិធី Elite Coaching Placement Program (ECCP) ដែលជាគំនិតផ្តួចផ្តើមដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយសហការជាមួយសមាគមកីឡាករបាល់ទាត់អាជីព (PFA)។ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនឱកាសសម្រាប់ជនជាតិភាគតិចនៅក្នុងបាល់ទាត់កម្រិតកំពូល ដោយពង្រឹងការសន្យារបស់ FA ក្នុងការបង្កើតបរិយាកាសបង្វឹកដែលរួមបញ្ចូលកាន់តែច្រើននៅទូទាំងក្រុមអង់គ្លេសទាំងអស់។

England Training Session - UEFA EURO 2024

ក្នុងអំឡុងពេលកាន់តំណែងរបស់ Gareth Southgate អតីតកីឡាករជម្រើសជាតិអង់គ្លេស Chris Powell គឺជាផ្នែកមួយនៃបុគ្គលិករបស់គាត់មួយរយៈ ហើយបន្ទាប់ Jimmy Floyd Hasselbaink បានមកចូលរួមជាមួយក្រុមគ្រូបង្វឹកដែលជាការផ្លាស់ប្តូរមួយដែលទទួលបានការគាំទ្រពីខាងកីឡាករ និងអ្នកគាំទ្រដូចគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការសម្រេចចិត្តរបស់លោក Southgate ចុះចេញពីតំណែង លោក Hasselbaink ក៏បានចាកចេញពីតួនាទីរបស់គាត់ផងដែរ ដោយបន្សល់ទុកតំណែង BME នៅទំនេង សម្រាប់ក្រុមបុគ្គលិកគ្រូបង្វឹកជាន់ខ្ពស់បច្ចុប្បន្ន។

រហូតមកដល់ពេលនេះ បុគ្គលិកបង្វឹករបស់ Tuchel រួមបញ្ចូលតែជំនួយការជនជាតិអង់គ្លេស គឺលោក Anthony Barry ។ គ្រូបង្វឹកអ្នកចាំទីសញ្ជាតិព័រទុយហ្គាល់ Henrique Hilario របស់ក្លឹប Chelsea គឺជាគោលដៅ។ FA បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងចំពោះការតែងតាំងជនជាតិអាឡឺម៉ង់ម្នាក់ឱ្យដឹកនាំក្រុមជម្រើសជាតិអង់គ្លេស ហើយពួកគេជឿថាការបន្ថែមគ្រូបង្វឹក BME ទៅក្នុងក្រុមរបស់លោក Tuchel នឹងបង្ហាញពីការប្តេជ្ញាចិត្តបន្តរបស់ពួកគេចំពោះសមធម៌ និងតំណាងនៅកម្រិតខ្ពស់បំផុត។ ដំណើរការជ្រើសរើសត្រូវបានគេរំពឹងថានឹងបញ្ចប់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ខណៈដែលអតីតអ្នកចាត់ការ Chelsea នឹងចុះចេញពីការងារចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។

England Training & Media Activity

លោក Lee Carsley គ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមជម្រើសជាតិអង់គ្លេស ដែលបាននឹងកំពុងគ្រប់គ្រងក្រុមក្នុងពេលលោក Southgate ចាកចេញ នឹងបញ្ចប់អាណត្តិរបស់គាត់បន្ទាប់ពីការប្រកួតនាពេលខាងមុខជាមួយប្រទេសក្រិក និងអៀរឡង់។ គាត់ត្រូវបានគាំទ្រដោយ Ashley Cole ប៉ុន្តែខ្សែការពាររូបនេះនឹងត្រូវត្រលប់ទៅរៀបចំក្រុមអាយុក្រោម ២១ឆ្នាំរួមជាមួយលោក Carsley បន្ទាប់ពីសម្រាកអន្តរជាតិខែវិច្ឆិកា៕

Previous articleការចរចារវាងក្លឹប Liverpool និងកីឡាករ Salah ស្ថិតក្នុងស្ថានភាពជាប់គាំ
Next articleBarca ឆ្លើយតបទៅនឹងព័ត៌មានចង់ទិញខ្សែប្រយុទ្ធ Viktor Gyökeres ថា