បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Manchester Evening News បានអោយដឹងថាលោក Mendes បានធ្វើការនាំមុខក្នុងការចរចាក្នុងនាមជាភ្នាក់ងាររបស់កីឡាករ Quenda។ ទោះបីជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងពី Man Utd ក៏ដោយក៏ក្លឹបមិនទាន់បានដាក់សំណើជាផ្លូវការនៅឡើយទេ ស្របពេលដែលខាង Sporting រំពឹងថានឹងមានការដាក់សំណើរនៅក្នុងទីផ្សារដោះដូររដូវក្តៅក្រោយ។
ក្លឹប United មិនមែនជាក្លឹបតែមួយដែលដាក់សំណើរផ្ទេរកីឡាករ Quenda ខណៈដែល Paris Saint-Germain ក៏បានបង្ហាញចំណាប់អារម្មណ៍ផងដែរ ដោយជាផ្នែកមួយនៃយុទ្ធសាស្ត្រជ្រើសរើសកីឡាករដែលផ្តោតទៅលើការចុះហត្ថលេខាយកកីឡាករវ័យក្មេងមានទេពកោលស្យ។ លើសពីនេះ Manchester City, Liverpool, និង RB Leipzig បានធ្វើការសាកសួរ ដោយបង្កើនការប្រកួតប្រជែងសម្រាប់ខ្សែបម្រើដ៏ឆ្នើមរូបនេះ។
ដោយបានចាប់ផ្តើមអាជីពយុវជនរបស់គាត់នៅក្លឹប Benfica កីឡាករ Quenda បានប្តូរទៅសាលាបាល់ទាត់ Sporting នៅអាយុ ១២ឆ្នាំ។ ចាប់តាំងពីពេលនោះមកគាត់បានរីកចម្រើនជាលំដាប់ ដោយបានបង្ហាញខ្លួនលើកដំបូងក្នុងអាយុ ១៦ឆ្នាំ ក្រោមការដឹកនាំរបស់លោក Ruben Amorim កាលពីឆ្នាំទៅ។ កាលពីខែមុន Quenda បានធ្វើការលើកឡើងនៅពេលដែលគាត់បានក្លាយជាអ្នកស៊ុតបាល់បញ្ចូលទីក្មេងជាងគេងនៅក្នុងលីគមិនធ្លាប់មានរបស់ Sporting ដោយបំបែកកំណត់ត្រារបស់កីឡាករ Cristiano Ronaldo។ គាត់ក៏ក្លាយជាកីឡាករក្មេងបំផុតរបស់ក្លឹបដែលចាប់ផ្តើមក្នុងការប្រកួត Champions League និងបានដើរតួយ៉ាងសំខាន់ក្នុងការយកឈ្នះ ៤-១ លើក្រុម Manchester City របស់ Sporting ។
ដោយមានលោក Mendes នឹងរៀបចំការពិភាក្សាជាមួយក្លឹបដូចជាUnited, PSG និង Liverpool ជុំវិញ ការចាកចេញរបស់ Quenda ពី Sporting ហាក់ដូចជាកាន់តែទំនង។ ខណៈពេលដែលទិសដៅរបស់គាត់នៅតែមិនច្បាស់លាស់ កេរ្តិ៍ឈ្មោះដែលកំពុងកើនឡើង និងទម្រង់លេងបំបែកកំណត់ត្រាបង្ហាញថាគាត់អាចក្លាយជាកីឡាករដ៏សំខាន់នៅក្នុងបាល់ទាត់អឺរ៉ុប។ ក្នុងរយៈពេលខ្លី គាត់នឹងបន្តកសាងកេរ្តិ៍ឈ្មោះរបស់គាត់នៅក្នុងក្របខ័ណ្ឌកំពូលរបស់ព័រទុយហ្គាល់ ជាមួយនឹងការប្រកួតទល់នឹង Santa Clara នៅថ្ងៃអាទិត្យក្រោយ។