បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាតារាឆ្នើមរបស់ក្លឹប Liverpool ២រូបគឺ Virgil van Dijk និង Mohamed Salah ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី និងបន្តការស្នាក់នៅរបស់ពួកគេនៅ Anfield ។
ទោះជាយ៉ាងណាក៏ដោយ ខ្សែការពារ Trent Alexander-Arnold នៅតែមិនប្រាកដប្រជា ចំពេលមានពាក្យចចាមអារ៉ាមអំពីខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះទៅចូលរួមជាមួយក្រុម Real Madrid នៅរដូវក្តៅក្រោយ៕