បរទេស៖ អ្នកចាំទីជើងចាស់អាឡឺម៉ង់ Manuel Neuer បានបើកចិត្តថា តើគាត់នឹងបន្តនៅ Bayern Munich លើសពីរដូវកាលឆ្នាំ ២០២៤/២៥ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី។
ថ្លែងប្រាប់ទូរទស្សន៍ Sky Sports អ្នកចាំទីរូបនេះនិយាយថា៖ “ខ្ញុំជឿថាភាគីទាំងសងខាងនឹងសប្បាយចិត្តប្រសិនបើអ្វីៗនៅតែបន្ត។ ប៉ុន្តែមិនមានការប្រញាប់ប្រញាល់នៅពេលនេះទេ នោះប្រាកដណាស់ថាជាដំបូងខ្ញុំត្រូវជាសះស្បើយ និងមានសុខភាពល្អឡើងវិញព្រោះខ្ញុំមានបញ្ហាបន្តិចបន្តួចជាមួយ ឆ្អឹងជំនីររបស់ខ្ញុំ”៕



