បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Real Betis របស់ La Liga ត្រូវបានរាយការណ៍ថាចង់ចុះហត្ថលេខាលើខ្សែបម្រើ Cesare Casadei របស់ Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។

កីឡាករវ័យ ២១ឆ្នាំរូបនេះបានតស៊ូក្នុងការស្វែងរកពេលវេលាលេងនៅក្រោមការដឹកនាំរបស់លោក Enzo Maresca ក្នុងយុទ្ធនាការ ២០២៤/២៥។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមតោខៀវទំនងជាមិនលក់កីឡាករវ័យក្មេងរូបនេះជាអចិន្ត្រៃយ៍ទេ ហើយចង់បញ្ជូនគាត់ចេញក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលខ្លី៕



