បរទេស៖ កីឡាករ Jobe Bellingham ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លឹប Borussia Dortmund ក្នុងរដូវកាលនេះ ដោយគាត់អាចនឹងដើរតាមគន្លងរបស់បងប្រុស Jude Bellingham ក្នុងការផ្ទេរទៅកាន់ក្រុមនៅ Bundesliga។
ទោះជាយ៉ាងណាក៏ដោយ ការអត្ថាធិប្បាយរបស់គាត់បន្ទាប់ពីការឈ្នះលើក្រុម Swansea បង្ហាញថាគាត់មិនគិតអំពីការចាកចេញពីកីឡដ្ឋាន Stadium of Light ក្នុងពេលឆាប់ៗនេះទេ៕