កីឡាករ Paulo Dybala ទំនង់ជាទៅចូលរួមជាមួយ Galatasaray នៅខែមករា

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Yagız Sabuncuoglu អ្នកកាសែត Sports Digitale បានអោយដឹងថាកីឡាករ Paulo Dybala របស់ក្លឹប Roma មានចំណាប់អារម្មណ៍ចង់ចូលរួមជាមួយក្លឹប Galatasaray។

ភ្នាក់ងាររបស់ Dybala គឺលោក Carlos Novel បានជួបប្រជុំជាច្រើនជាមួយមន្ត្រីរបស់ Galatasaray លើកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយនៅមុនទីផ្សារដោះដូរកីឡាករខែមករា ដែលវាបានក្លាយជាឪកាសចុងក្រោយសម្រាប់ក្លឹប Roma ក្នុងការទទួលបានប្រាក់ពីការលក់កីឡាករវ័យ ៣១ឆ្នាំ ឆ្នាំរូបនេះ ខណៈដែលកិច្ចសន្យារបស់គាត់នឹងត្រូវផុតកំណត់នៅចុងបញ្ចប់ នៃរដូវកាល៕

Previous articleChelsea កំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធ Stefanos Tzimas
Next articleគ្រូបង្វឹកក្រុមជម្រើសកម្ពុជានិយាយយ៉ាងនេះ ក្រោយប្រកួតឈ្នះទីម័រ