ភ្នំពេញ៖ ក្រោយបញ្ចប់ការប្រកួត ASEAN Mitsubishi Electric Cup™ 2024 ជាមួយនឹងក្រុមជម្រើសជាតិទីម័រ លោក KOJI GYOTOKU គ្រូបង្វឹកក្រុមជម្រើសកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖
“សម្រាប់ការប្រកួតយប់មិញគឺជាប្រកួតដ៏តានតឹង ក្រុមជម្រើសជាតិទីម័រល្អ ពួកគេមានកីឡាករល្បឿនលឿនក្នុងការវាយបក និងលេងការពារ។ យើងមានបញ្ហាក្នុងតង់ទី១ ប៉ុន្តែកីឡាករយើងយល់ពីអ្វីដែលខ្ញុំបានប្រាប់ និងព្យាយាមកែតម្រូវចំណុចខ្វះខាតក្នុងតង់ទី២ ហើយកីឡាកររបស់យើងព្យាយាមលេងរហូតដល់ទីបញ្ចប់។ ចំពោះការប្រកួតខាងមុខ អ្វីដែលខ្ញុំបារម្ភគឺការបាត់បង់កម្លាំងរបស់កីឡាករយើង ដោយសារប្រកួតកន្លងមកគឺខ្ញុំមិនសូវដូរកីឡាករ ហើយដាក់កីឡាករដដែលៗ ប្រសិនបើកម្លាំងពួកគេមិនគ្រប់គ្រាន់ ប្រហែលនឹងអាចមានការផ្លាស់ប្តូរ។ សូមរគុណ”៕