ក្រុមកម្ពុជាអាចឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានលុះត្រាតែ២ករណីបានកើងឡើងក្នុងពេលតែមួយ

ភ្នំពេញ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាច​ឡើង​វគ្គ​កណ្តាល​ផ្តាច់ព្រ័ត្រ​បាន​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ាន ឆ្នាំ​២០២៤ (ASEAN Mitsubishi Electric Cup 2024) បាន លុះត្រាតែ​២​ករណី​បាន​កើង​ឡើង​ក្នុង​ពេល​តែ​មួយ ដោយ​ក្រុម​កម្ពុជា ត្រូវ​ឈ្នះ​ថៃ​ជា​ដាច់ខាត​ក្នុង​លទ្ធផល​ច្រើន​គ្រាប់ ហើយ​ក្រុម​ម៉ា​ឡេ​ស៊ី​ត្រូវ​តែ​ឈ្នះ​ក្រុម​សិង្ហ​បុរី​។

ទោះ​យ៉ាងណា​ក្តី លទ្ធភាព​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​មាន​លទ្ធភាព​តិចតួច​ណាស់ ក្នុង​ការ​ប្រឹងប្រែង​ស្វែងរក​ដំណែង​ចំណាត់ថ្នាក់​លេខ​២ ក្នុង​ពូ​ល A នៃ​ពានរង្វាន់​ជើងឯក​អាស៊ាន​នេះ​។ តារាង​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​អាសន្ន​ក្នុង​ពូ​ល A រួម​មាន​៖ ក្រុម​ថៃ លេខ​១ (​បាន​ឡើង​វគ្គ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​) មាន​៩​ពិន្ទុ ក្រោយ​ឆ្លងកាត់​៣​ប្រកួត ឈ្នះ​ទាំង​៣​ប្រកួត​, ក្រុម​សិង្ហ​បុរី ឈរ​លេខ​២ មាន​៦​ពិន្ទុ ឈ្នះ​២​ប្រកួត និង​ចាញ់​១​ប្រកួត (​រកបាន​៧​គ្រាប់ របូត​គ្រាប់​បាល់​៥), ក្រុម​កម្ពុជា ឈរ​លេខ​៣ មាន​៤​ពិន្ទុ ឈ្នះ​១ ស្មើ​១ និង​ចាញ់​១ (​គ្រាប់​បាល់​រកបាន ៥ និង​របូត​គ្រាប់​បាល់ ៥), ក្រុម​ម៉ា​ឡេ​ស៊ី ឈរ​លេខ​៤ ឈ្នះ​១ ស្មើ​១ និង​ចាញ់​១ (​គ្រាប់​បាល់​រកបាន ៥ និង​របូត​គ្រាប់​បាល់ ៥) ដូច​ក្រុម​កម្ពុជា​ដែរ​។

ក្នុង​ករណី​នេះ មាន​៣​ក្រុម គឺ​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​កម្ពុជា ត្រូវ​ប្រជែង​គ្នា ក្នុង​ដំណែង​លេខ​២ ប្រចាំ​ពូ​ល A ដើម្បី​កក់​កៅអី​ឡើង​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ប្រសិនបើ​សិង្ហ​បុរី ឈ្នះ ឬ​ស្មើ ១​ប្រកួត​ចុង​ក្រោយ​ជាមួយ​ម្ចាស់ផ្ទះ ម៉ា​ឡេ​ស៊ី នោះ​ក្រុម​សិង្ហ​បុរី បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ប្រសិនបើ ក្រុម​ម្ចាស់ផ្ទះ ម៉ា​ឡេ​ស៊ី ដែល​ត្រូវ​ជួប​គ្នា នា​វេលា​ម៉ោង ២១:០០ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤ ជាមួយ​សិង្ហ​បុរី នោះ​ក្រុម​ម៉ា​ឡេ​ស៊ី មាន​៧​ពិន្ទុ នឹង​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ សម្រាប់​ក្រុម​កម្ពុជា ដែល​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ ថៃ នា​វេលា​ម៉ោង ២០:០០ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៤ គឺ​ក្រុម​កម្ពុជា​ត្រូវការ​ឈ្នះ​ថៃ ជា​ដាច់ខាត ដើម្បី​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​បូក​នឹង​៤​ពិន្ទុ​បច្ចុប្បន្ន គឺ​សរុប​៧​ពិន្ទុ ស្មើ​ពិន្ទុ​គ្នា​ជាមួយ​ក្រុម​ម៉ា​ឡេ​ស៊ី ប៉ុន្តែ​វា​ស្រ័យ​លើ​គ្រាប់​បាល់ ដែល​រកបាន និង​គ្រាប់​បាល់​ចំណេញ ដែល​នៅ​សល់ ដោយ​ត្រូវ​ទូទាត់​គ្រាប់​បាល់​រវាង​ក្រុម​ម៉ា​ឡេ​ស៊ី និង​ក្រុម​កម្ពុជា​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​កីឡាបាល់ទាត់ ជើងឯក​អាស៊ាន ឆ្នាំ​២០២៤ (ASEAN Mitsubishi Electric Cup 2024) វគ្គ​ចែក​ពូ​ល​នេះ មាន​១០​ក្រុម​ចូលរួម ដោយ​បែង​ចែង​ជា​ពីរ​ពូ​ល ដោយ​ពូ​ល A មាន​៥​ក្រុម និង​ពូ​ល B មាន​៥​ក្រុម​ស្មើគ្នា ខណៈ​ពូ​ល B មាន​ក្រុម​វៀតណាម ឈរ​លេខ​១ ឥណ្ឌូ​ណេ​ស៊ី ឈរ​លេខ​២ និង​ក្រុម​មី​យ៉ា​ន់​ម៉ា ឈរ​លេខ​៣ ស្រប​ពេល​ដែល​២​ក្រុម​ទៀត គឺ​ហ្វី​លី​ពី​ន និង​ក្រុម​ឡាវ អស់​ឱកាស​៕

Previous articleការផ្ទេរ Dybala ទៅ Galatasaray អាចនឹងត្រូវបរាជ័យ ដោយសារតែកត្តាមួយនេះ
Next articleមកដឹងស្ថិតិការស៊ុតបញ្ចូលទីរបស់ Rashford ជាមួយក្រុមយក្សទាំង៥ នៅ Premier League