លទ្ធផលចេញហើយ!! ចាន់​ វឌ្ឍនាកា​ រងរបួសដាច់ ACL ជង្គង់ឆ្វេង និងបែកទ្រនាប់ឆ្អឹងខ្ចីជង្គង់

ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់ផេកហ្វេស៊ុករបស់ Boeung Ket Football Club បានបង្ហោះនៅសេចក្តីជូនដំណឹងអំពីស្ថានភាពរបួសរបស់កីឡាករ ចាន់​ វឌ្ឍនាកា​ ថា៖

“ក្លិបកីឡាបាល់ទាត់បឹងកេតពិតជាសោកស្ដាយបន្ទាប់ពីទទួលបានលទ្ធផលស្គែន MRI ជង្គង់ខាងឆ្វេងរបស់កីឡាករ​ ចាន់​ វឌ្ឍនាកា​ នៅថ្ងៃនេះ ដែលបង្ហាញថា ACL ជង្គង់ឆ្វេងរបស់​ វឌ្ឍនាកា​ បានដាច់ ហេីយទ្រនាប់ឆ្អឹងខ្ចីជង្គង់របស់គេបានបែក​ បន្ទាប់ពីបានរងរបួសអំឡុងការប្រកួតទល់នឹង ក្រុមខេត្តកំពង់ចាម ម្សិលមិញ​ ក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន២០២៤-២៥”៕

Previous articleលោក កែវ សារ៉េត៖ FFC បើកការស៊ើបអង្កេតករណីការកំណត់លទ្ធផលទុកមុនរបស់ក្រុមជម្រើសជាតិកម្ពុជាប្រកួតជាមួយ សិង្ហបុរី ក្នុងពានជើងឯកអាស៊ាន
Next articleAmorim បញ្ជាក់អំពីការកែប្រែរបស់កីឡាករ Garnacho