បរទេស៖ ក្លឹបមកពីអារ៉ាប៊ីសាអូឌីតត្រូវបានរាយការណ៍ថាកំពុងជំរុញឱ្យទទួលបានកិច្ចព្រមព្រៀងមួយសម្រាប់តារាឆ្នើមរបស់ Liverpool កីឡាករ Mohamed Salah ជាមួយក្លឹប Al-Hilal ដែលចាប់អារម្មណ៍ចង់បានគាត់។
កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះនឹងត្រូវផុតកំណត់នៅរដូវក្តៅ ដែលធ្វើអោយគាត់ក្លាយជាគោលដៅសំខាន់សម្រាប់ក្លឹបនៅក្នុង Saudi Pro League ។ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាលីគអារ៉ាប៊ីសាអូឌីតកំពុងរៀបចំកញ្ចប់ប្រាក់ក្នុងការចុះហត្ថលេខាយក Salah ដោយក្លឹប Al Hilal ផ្តល់ប្រាក់បៀវត្សរ៍ ៦៥លានផោនសម្រាប់កិច្ចសន្យារយៈពេល ២ឆ្នាំ៕