បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស Sky Sports បានអោយដឹងថាក្លឹប Chelsea ត្រូវបានរាយការណ៍មកថាកំពុងតាមដានខ្សែបម្រើស្លាបរបស់ Manchester United កីឡាករ Alejandro Garnacho និងខ្សែប្រយុទ្ធក្រុម Borussia Dortmund កីឡាករ Jamie Gittens ដែលជាគោលដៅផ្ទេរដ៏មានសក្តានុពលក្នុងអំឡុងពេលទីផ្សារខែមករា។
កីឡាករ Garnacho ក៏បានទាក់ទាញចំណាប់អារម្មណ៍ពី Napoli ដែលចាត់ទុកខ្សែបម្រើស្លាបអាហ្សង់ទីនជាអ្នកជំនួសកន្លែងសម្រាប់ Khvicha Kvaratskhelia ។ តារាឆ្នើមសញ្ជាតិហ្សកហ្ស៊ីរូបនេះបញ្ចប់ការផ្ទេរទៅកាន់ក្លឹប Paris Saint-Germain ដែលជំរុញឱ្យ Napoli ស្វែងរកជម្រើសផ្សេងទៀត។
ក្លឹប United បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមិនចង់ចែកផ្លូវជាមួយ Garnacho ទេ ហើយគេជឿថា មានតែការផ្តល់ជូនដ៏ច្រើនប៉ុណ្ណោះ ដែលអាចធ្វើឱ្យក្លឹបពិចារណាឡើងវិញ ព្រោះកីឡាករវ័យ ១៩ឆ្នាំនៅតែជាតួអង្គសំខាន់នៅក្នុងផែនការរបស់ពួកគេ។ គាត់បានចាប់ផ្តើមការប្រកួតពីរលើកចុងក្រោយអោយក្លឹប United ដោយគ្រូបង្វឹកលោក Ruben Amorim បានសង្កត់ធ្ងន់លើសក្តានុពលរបស់គាត់សម្រាប់ការរីកចម្រើនបន្ថែមទៀត៕