Amorim កំពុងរៀបចំផែនការដើម្បីជួបជុំជាមួយកូនក្រុមចាស់នៅ Sporting ម្នាក់នេះវិញ

បរទេស៖ ក្លឹប Manchester United កំពុងរៀបចំការផ្ទេរនៅរដូវក្តៅសម្រាប់កីឡាករវ័យក្មេងរបស់ Sporting គឺកីឡាករ Geovany Quenda ជាមួយនឹងលោក Ruben Amorim ចង់ជួបជុំគ្នាជាមួយគាត់ឡើងវិញ។

geovany quenda 2025

នេះបើយោងតាមការចេញផ្សាយរបស់ ​​The Athletic បានអោយដឹងថាការរឹតបន្តឹងច្បាប់ PSR ចំពោះក្លឹប Manchester United បាននឹងកំពុងរារាំងពួកគេមិនឱ្យធ្វើការផ្ទេរកីឡាករច្រើនក្នុងទីផ្សារដោះដូរខែមករា ប៉ុន្តែក្លឹបបិសាចក្រហមកំពុងរៀបចំផែនការសម្រាប់ការផ្ទេរកីឡាករ Geovany Quenda របស់ក្លឹប Sporting។ កីឡាករវ័យ ១៧ឆ្នាំមានតម្លៃប្រមាណ ៤០លានអឺរ៉ូ នៅក្នុងកិច្ចព្រមព្រៀងដែលនឹងធ្វើអោយគាត់មកជួបជុំនឹងលោក Amorim វិញបាន៕

Previous articleEnzo Maresca គ្មានគម្រោងកោះហៅអ្នកចាំទី Kepa មកវិញទេ
Next articleនេះជាមូលហេតុដែលកីឡាករ Ollie Watkins យល់ព្រមទៅចូលរួមជាមួយ Arsenal