បរទេស៖ Kane បានចូលរួមជាមួយក្លឹប Bayern ពីក្លឹប Tottenham ក្នុងតម្លៃផ្ទេរ ១០០លានផោនក្នុងឆ្នាំ២០២៣។ ខ្សែប្រយុទ្ធរូបនេះមិនទាន់បានឈ្នះពានរង្វាន់ជាមួយក្លឹបយក្សនៅអាឡឺម៉ង់នោះតេ ប៉ុន្តែគាត់មានទម្រង់លេងយ៉ាងល្អ ដោយស៊ុតបញ្ចូលទីបាន ៥៥គ្រាប់ក្នុងការបង្ហាញខ្លួន ៥០ប្រកួតនៅ Bundesliga ដើម្បីបង្កើតប្រវត្តិសាស្ត្រថ្មីរបស់គាត់នៅ Allianz Arena ។ នេះបើយោងតាមការចេញផ្សាយរបស់ Sport Bild បានអោយដឹងថាកីឡាករ Kane មានអំណាចក្នុងការបង្កើតលក្ខខណ្ឌដោះលែងខ្លួនគាត់នៅក្នុងកុងត្រាជាមួយក្លឹប Bayern ប្រសិនបើគាត់ចង់បាន ដែលអាចធ្វើអោយគាត់វិលត្រលប់ទៅកាន់ Premier League វិញបាន។ សម្រាប់ក្លឹបដែលចង់បានប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ អាចចំណាយត្រឹមតែ ៨០លានអឺរ៉ូប៉ុណ្ណោះនៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ ហើយលក្ខខណ្ឌមួយនេះនឹងអាចប្រើបានម្តងទៀតនៅរដូវរងាក្រោយដោយតម្លៃផ្តាច់កុងត្រាធ្លាក់មកនៅត្រឹមតែ ៦៥លានអឺរ៉ូប៉ុណ្ណោះ។
មិនមានព័ត៌មានអ្វីទាំងអស់ដែលថា Kane ចង់ចាកចេញពីក្លឹប Bayern ឬសូម្បីតែគិតអំពីការចាកចេញ។ ខ្សែប្រយុទ្ធរូបនេះបានតាំងលំនៅយ៉ាងល្អក្នុងទីក្រុង Munich ហើយនឹងសង្ឃឹមថានឹងបញ្ចប់ភាពដែលមិនទាន់ឈ្នះពានរង្វាន់របស់ខ្លួននៅក្នុងរដូវកាលនេះ។ បច្ចុប្បន្ន Bayern ឈរនៅលើកំពូលតារាង Bundesliga ដោយមាន ៦ពិន្ទុពីលើក្រុម Bayer Leverkusen ហើយពួកគេនឹងត្រូវជួបជាមួយក្លឹប Celtic សម្រាប់ការប្រកួត Playoff ដើម្បីទទួលបានកៅអីទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៅ Champions League។
កីឡាករ Kane មានកុងត្រាជាមួយក្លឹប Bayern រហូតដល់ឆ្នាំ២០២៧ ប៉ុន្តែប្រធានក្លឹប Bayern កំពុងសម្លឹងរកមើលកីឡាករមកស្នងតំណែងរបស់គាត់ សម្រាប់រយៈពេលវែង ហើយក្នុងនោះក្លឹបក៏កំពុងចាប់អារម្មណ៍ទៅលើកីឡាករ Benjamin Sesko និង Viktor Gyokeres។
កីឡាករ Kane មានទម្រង់លេងល្អសម្រាប់ Bayern នាពេលថ្មីៗនេះ ដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់ក្នុង ៣ប្រកួតចុងក្រោយរបស់គាត់ ហើយសង្ឃឹមថានឹងបន្តការប្រកួតរបស់គាត់នៅថ្ងៃសុក្រទល់នឹង Werder Bremen ក្នុង Bundesliga ៕