វានឹងក្លាយជាកំហុសដ៏ធំមួយសម្រាប់ក្លឹប Liverpool ប្រសិនជាអោយ Salah ចាកចេញ

បរទេស៖ ក្លឹប Liverpool ត្រូវ​បាន​គេ​ព្រមាន​ថា​ពួក​គេ​អាច​នឹង​មាន​កំហុសសម្រាប់កីឡាករ Mohamed Salah ខណៈដែលកុងត្រារបស់ខ្សែប្រយុទ្ធរូបនឹងកាន់តែខិតជិតបញ្ចប់ទៅហើយ។

លោក Stan Collymore ជឿជាក់ថា ប្រហែលជាមានរឿងប្លែកៗជាច្រើនទៀតក្នុងការសម្តែងល្ខោន Opera ដោយវាពិបាកក្នុងការមើលថាហេតុអ្វីបានជា Liverpool ត្រៀមចែកផ្លូវជាមួយ Salah។ អតីតខ្សែប្រយុទ្ធហង្សក្រហមបានប្រាប់ GOAL នៅពេលត្រូវបានសួរអំពីអ្វីដែលនឹងកើតឡើងបន្ទាប់នៅក្នុងរឿងដ៏វែងសម្រាប់បញ្ហាកុងត្រារបស់ Salah ថា៖ “ខ្ញុំនៅតែគិតថាមានឆ្មា និងកណ្ដុរច្រើន។ ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ គឺសម្លឹងមើលទៅគួរអោយចង់សើចណាស់សម្រាប់ក្លឹប Liverpool ប្រសិនជាគាត់អនុញ្ញាតអោយ Salah ចាកចេញមែននោះ”៕

Previous articleកីឡាករ Matheus Cunha នៅតែចិញ្ចឹមចិត្តចង់ធ្វើរឿងនេះដដែរ
Next articleក្លឹប Galatasaray កំពុងជម្រុញការផ្ទេរយក Kieran Trippier