អ្នកចាត់ការក្លឹប Crystal Palace និយាយអំពីកីឡាករទើបខ្ចីជើង Ben Chilwell

បរទេស៖ អ្នកចាត់ការទូទៅរបស់ក្លឹប Crystal Palace លោក Oliver Glasner មានទំនុកចិត្តថា Ben Chilwell អាចជួយដល់ក្រុមភ្លាមៗ បន្ទាប់ពីទទួលបានការខ្ចីជើងពីក្លឹប Chelsea។ ខ្សែការពារវ័យ ២៨ឆ្នាំរូបនេះបានមកដល់ Selhurst Park នៅថ្ងៃផុតកំណត់នៃទីផ្សាដោះដួរកីឡាករ ដោយមានបំណងចង់បន្តអាជីពរបស់គាត់ក្រោយជួបការលំបាកនៅ Stamford Bridge ។

ថ្លែងមុនពេលការប្រកួតជុំទីបួន FA Cup របស់ពួកគេជាមួយ Doncaster លោក Glasner បានបង្ហាញថាការផ្ទេរយកកីឡាករ Chilwell គឺជាអាទិភាពរបស់ក្លឹប។ គាត់បាននិយាយថា “Ben គឺស្ថិតនៅចំនុចកំពូលនៃបញ្ជីរបស់យើងនៅពេលដែលពួកយើងកំពុងស្វែងការពង្រឹងក្រុម”។

“គាត់មានបទពិសោធន៍នៅ Premier League ហើយគាត់ក៏ជាអ្នកដែលអាចជួយយើងភ្លាមៗដែរ ព្រោះយើងនៅសល់ពេលតែ ៣ខែកន្លះប៉ុណ្ណោះ បន្ទាប់មកវាជាចុងបញ្ចប់នៃរដូវកាលនេះ។ គាត់ធ្លាប់ជាស្លាបបម្រើការពារនៅក្រោមការដឹកនាំរបស់លោក Thomas Tuchel នៅពេលដែលពួកគេបានឈ្នះ Champions League ហើយគាត់ក៏អាចលេងក្នុងទម្រង់ជាខ្សែការពារខាងក្រោម ៤នាក់ផងដែរ”។

“Ben បានលេងជាច្រើនប្រកួតសម្រាប់ពួកគេ ហើយសម្រាប់ហេតុផលដែលគាត់មិនបានលេង គឺខ្ញុំមិនដឹង ហើយក៏ខ្ញុំមិនខ្វល់។ នោះគឺជាឱកាសតែមួយគត់ដែលយើងអាចចុះហត្ថលេខាលើគាត់នៅទីនេះ ពីព្រោះប្រសិនបើគាត់ជាកីឡាករនៅជម្រើសដំបូងរបស់ក្លឹប Chelsea គឺយើងប្រាកដជាមិនមានឱកាសចុះហត្ថលេខាលើគាត់ទេ”។

“វាអាចជាឱកាសដ៏ធំមួយសម្រាប់គាត់។ គាត់ត្រូវតែប្រកួតប្រជែងជាមួយ Tyrick Mitchell ពីព្រោះគាត់មានរដូវកាលដ៏ល្អសម្រាប់ពួកយើង មានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងនៅលើកម្រិតខ្ពស់បំផុត។ ប៉ុន្តែគាត់ (Chilwell) ពិតជាធ្វើបានល្អក្នុងការហ្វឹកហាត់។ គាត់គឺស័ក្តិសមក្នុងលេង។ ជាអកុសល គាត់មិនអាចចូលរួមក្នុងការហ្វឹកហាត់របស់ក្រុម Chelsea ក្នុងខែមករា។ ការហ្វឹកហ្វឺនជាក្រុមមានភាពខុសប្លែកគ្នាបន្តិចបន្តួច ដូច្នេះយើងត្រូវទុកពេលឱ្យគាត់មួយថ្ងៃ និងប្រហែលជាច្រើនសប្តាហ៍ ប៉ុន្តែផែនការគឺគាត់នឹងទទួលបាននាទីនៅ Doncaster”៕

Previous articleHarry Maguire បង្ហាញអារម្មណ៍ខ្លួនក្រោយស៊ុតបញ្ចូលទីយកជ័យជំនះនៅចុងម៉ោង
Next articleភ្នាក់ងាររបស់ Rafael Leao បានទៅជួបពិភាក្សាជាមួយក្លឹបយក្សនៅអេស្ប៉ាញអំពីការផ្ទេរ