ពានរង្វាន់បាល់ទាត់ ស្វាយរៀងខាប់ លើកទី៧ ចាប់ពូលនៅថ្ងៃនេះ ដែលមាន ៣៣ក្រុម ចូលរួមប្រកួត

ស្វាយរៀង៖ ពានរង្វាន់ ស្វាយរៀងខាប់ លើកទី៧ ឆ្នាំ២០២៥ បានធ្វើការប្រជុំបច្ចេកទេស និងចាប់ពូល នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្រុមបាល់ទាត់ចំនួន ៣៣ក្រុម មកពីបណ្តាស្រុក-ក្រុង ទាំង៨ទូទាំងខេត្តស្វាយរៀង បានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តការណ៍ប្រកួតពានរង្វាន់បាល់ទាត់ ស្វាយរៀងខាប់ លើក៧ ឆ្នាំ២០២៥ នេះ។

ការប្រកួតនឹងចាប់ផ្តើម នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ប្រកួតនៅលើទីលានបាល់ទាត់ នៃវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ដែលប្រកួត​​រៀងរាល់ថ្ងៃសៅរ៍-អាទិត្យប៉ុណ្ណោះ ដោយក្នុងមួយថ្ងៃ មានចំនួន ៣ប្រកួត ព្រឹក ១ប្រកួត និងរសៀល ២ប្រកួត។

ក្នុងរូបមន្តបែងចែកពូល គឺបែងចែកជា ៨ពូល ក្នុងនោះ ៧ពូលមាន ៤ក្រុម និង ១ពូលមាន ៥ក្រុម ដោយធ្វើការប្រកួតយកចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ ឡើងទៅវគ្គ ១៦ក្រុមបន្តទៀត៕

Previous articleRoy Keane មានអារម្មណ៍យ៉ាងនេះ!! ក្រោយលឺថា Rashford ផ្ទេរទៅកាន់ Aston Villa
Next articleក្លឹប Barca ចាប់ផ្តើមពិភាក្សារឿងកុងត្រាថ្មីជាមួយកីឡាករ Frenkie De Jong