ការប្រកួតបាល់ទាត់ ពានរង្វាន់​ ស្វាយរៀងខាប់ លើកទី៧​ ឆ្នាំ​២០២៥​ មាន៣៣ក្រុមចូលរួម ដោយបែងចែកជា៨ពូល

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ ពានរង្វាន់​ ស្វាយរៀងខាប់ លើកទី៧​ ឆ្នាំ​២០២៥​ មាន៣៣ក្រុមចូលរួម ដោយបែងចែកជា៨ពូល (ក,​ខ,គ,ឃ,ង,ច,ឆ និងជ) ដោយ ៧ពូលមាន ៤ក្រុម និង ១ពូលមាន ៥ក្រុម ដែលក្រុមនីមួយៗនឹងចាប់ផ្ដើមប្រកួត​វគ្គសន្សំពិន្ទុក្នុងពូល ចាប់ពីថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ។

ក្រុមបាល់ទាត់ទាំង ៣៣ក្រុម ដែលមកពីបណ្តាស្រុក-ក្រុង ទាំង៨ទូទាំងខេត្តស្វាយរៀង នឹងត្រូវចូលរួមប្រកួតនៅលើទីលានបាល់ទាត់ នៃវិទ្យាល័យ ហ៊ុន សែន ស្វាយរំពារ ដែលប្រកួត​​រៀងរាល់ថ្ងៃសៅរ៍-អាទិត្យប៉ុណ្ណោះ ដោយក្នុងមួយថ្ងៃ មានចំនួន ៣ប្រកួត ព្រឹក ១ប្រកួត និងរសៀល ២ប្រកួត។

ក្នុងរូបមន្តបែងចែកពូល គឺបែងចែកជា ៨ពូល ក្នុងនោះ ៧ពូលមាន ៤ក្រុម និង ១ពូលមាន ៥ក្រុម ដោយធ្វើការប្រកួតយកចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ ឡើងទៅវគ្គ ១៦ក្រុមបន្តទៀត៕

Previous articleLiverpool ទាក់ទងទៅលោក Deco ដើម្បីសាកសួរអំពីការផ្ទេរកីឡាករម្នាក់
Next articleកីឡាករ Petar Sučić នឹងទៅចូលរួមជាមួយក្លឹប Inter នៅ Serie A