បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Chronicle Live បានអោយដឹងថាក្លឹប Newcastle United ត្រូវបានរាយការណ៍ថាបានច្រានចោលសំណើតម្លៃ ២.៥លានផោនសម្រាប់ការផ្ទេរកីឡាករ Kieran Trippier ទៅកាន់ក្លឹប Galatasaray។
ជាមួយនឹងកីឡាកររងរបួសជាច្រើននៅក្នុងក្រុមធ្វើអោយលោក Eddie Howe ចង់រក្សាទុកខ្សែការពារជើងចាស់រូបនេះនៅក្នុងក្រុម បន្ទាប់ពីក្លឹបបានបដិសេធមិនទទួលយកសំណើរពីក្លឹបយក្សទួរគី៕