Steven Gerrard ពន្យាពេលទៅដឹកនាំក្រុម Ranger ដោយសារតែ…!

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ talkSPORT បានអោយដឹងអំពីកាលវិលត្រលប់របស់លោក Steven Gerrard ទៅកាន់ក្រុម Rangers ត្រូវបានពន្យាពេល បន្ទាប់ពីក្លឹបបានធ្វើការប្រកាសឈ្មោះគ្រូបង្វឹកបណ្តោះអាសន្នរបស់ពួកគេក្រោយក្លឹបបានបណ្តេញលោក Philippe Clement ចេញ។

ក្លឹប Rangers បានសម្រេចចិត្តចែកផ្លូវជាមួយអ្នកចាត់ការ Philippe Clement បន្ទាប់ពីក្រុមចាញ់ ២-០ ក្រោមស្នាដៃក្រុម St. Mirren កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលធ្វើឱ្យពួកគេមាន ១៣ពិន្ទុតាមពីក្រោយគូប្រជែង និងក្រុមកំពូលតារាង Celtic។ មួយថ្ងៃបន្ទាប់ពី Clement ត្រូវបានបណ្តេញចេញពីតួនាទី ហើយអតីតប្រធានក្លឹប Barry Ferguson ត្រូវបានប្រកាសជាគ្រូបង្វឹកបណ្តោះអាសន្នថ្មីរបស់ពួកគេ៕

Previous articleប្រធានសហព័ន្ធអត្តពលកម្ម៖ ការប្រកួតជើងឯកខេមអេដចម្រាញ់បានធនធានរបស់ខ្លួន ដើម្បីជំរុញដល់ការអភិវឌ្ឍចូលជាជម្រើសជាតិ
Next articleអតីតខ្សែបម្រើក្រុម Bayern ណែនាំក្លឹបយកកីឡាករម្នាក់នេះ មកជំនួស Harry Kane