បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹប Liverpool ត្រូវបានរាយការណ៍ថាកំពុងពិចារណាលើខ្សែប្រយុទ្ធ Brighton កីឡាករ João Pedro ជាអ្នកជំនួសកន្លែងរបស់កីឡាករ Darwin Núñez ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។
កីឡាករវ័យ ២២ឆ្នាំរូបនេះគឺជាកីឡាករឆ្នើមសម្រាប់ Brighton ក្នុងរដូវកាលនេះ ដោយរកបាន ៧គ្រាប់ក្នុងការបង្ហាញខ្លួន ២១ប្រកួតនៅ Premier League ។ ភាពប៉ិនប្រសប់ និងសមត្ថភាពស៊ុតបញ្ចូលទីបានធ្វើឱ្យគាត់ក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់លោក Slot ខណៈដែលគាត់សម្លឹងមើលការពង្រឹងជម្រើសតំបន់ប្រយុទ្ធរបស់ក្លឹប Liverpool៕