ខ្សែការពារកណ្តាល Michael Keane ក្លាយជាគោលដៅរបស់ក្លឹបជាច្រើន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាខ្សែការពារកណ្តាលរបស់ Everton កីឡាករ Michael Keane ត្រូវបានរាយការណ៍ថាកំពុងស្ថិតលើរ៉ាដានៃក្លឹបជាច្រើននៅទូទាំងពិភពលោក ជាមួយនឹងការចាកចេញពីទឹកដី Goodison Park មើលទៅទំនងកាន់តែខ្លាំងឡើងនៅចុងបញ្ចប់នៃរដូវកាលនេះ។

កីឡាករ Keane បានទាក់ទាញការចាប់អារម្មណ៍ពីក្លឹបផ្សេងៗ រួមទាំងក្រុម Al Riyad នៅ Saudi Pro League, ក្រុម FC Dallas នៅ Major League Soccer និងគូប្រជែង Wolverhampton Wanderers នៅ Premier League ។ ដោយចូលរួមជាមួយក្លឹប Everton តាំងពីឆ្នាំ២០១៧ កីឡាករ​ Keane បានដើរតួរយ៉ាងសំខាន់នៅក្នុងក្រុម។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅនេះ ការចាកចេញពីក្រុមស្ករតាំងម៉ែ Everton ឥឡូវនេះហាក់ដូចជាជិតមកដល់ហើយ៕

Previous articleJeremie Frimpong ផ្តល់អាទិភាពក្នុងការផ្ទេរទៅ Barca ឫក៏ Real Madrid
Next articleKalvin Phillips ទំនង់ជាវិលត្រលប់ទៅកាន់ក្លឹបចាស់វិញ