បរទេស៖ ក្លឹប Bayern Munich ត្រូវបានរាយការណ៍ថាបានចូលរួមជាមួយក្លឹប Real Madrid ក្នុងការតាមប្រមាញ់ខ្សែការពារស្តាំ Diogo Dalot របស់ក្រុម Manchester United ។ នេះបើយោងតាមការចេញផ្សាយរបស់ TeamTalk បានអោយដឹងថាគ្រូបង្វឹកក្រុម Bayern លោក Vincent Kompany មានការចាប់អារម្មណ៍ចំពោះទម្រង់លេង និងភាពបត់បែនរបស់កីឡាករវ័យ ២៥ឆ្នាំ ដែលធ្វើឱ្យគាត់ក្លាយជាគោលដៅដ៏មានសក្តានុពលនៅរដូវក្តៅ។
ក្លឹបបិសាចក្រហមបានពង្រឹងតំបន់ស្លាបការពារ-ប្រយុទ្ធរបស់ខ្លួនជាមួយនឹងការនាំយកកីឡាករ Noussair Mazraoui និង Patrick Dorgu មកកាន់ Old Trafford។ កត្តានេះអាចធ្វើអោយពួកគេពិចារណាលក់ Dalot ទោះបីជាខ្សែការពារព័រទុយហ្គាល់នៅសល់កុងត្រារយៈពេល ៣ឆ្នាំទៀតជាមួយក្លឹប United ក៏ដោយ។
ចំណាប់អារម្មណ៍របស់ Madrid លើ Dalot មិនមែនជារឿងថ្មីនោះទេ ព្រោះថាពួកគេកំពុងតាមដានគាត់ជាជម្រើសបម្រុង ប្រសិនបើពួកគេបរាជ័យក្នុងការផ្ទេរយកកីឡាករ Jeremie Frimpong របស់ Bayer Leverkusen ឬ Trent Alexander-Arnold របស់ Liverpool ៕