បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Christian Falk អ្នកសារព័ត៌មានរបស់ Sport BILD បានអោយដឹងថាក្លឹប Arsenal បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Leroy Sane របស់ Bayern Munich នៅរដូវក្តៅ។
អតីតតារាឆ្នើមរបស់ក្រុម Manchester City ស្ថិតក្នុងប៉ុន្មានខែចុងក្រោយនៃកិច្ចព្រមព្រៀងដែលមានស្រាប់របស់គាត់ ហើយគាត់មិនទាន់បានចរចាទៅលើកុងត្រាថ្មីជាមួយក្លឹបយក្ស Bundesliga នៅឡើយទេ។ លោក Mikel Arteta ដែលធ្លាប់ធ្វើការជាមួយខ្សែបម្រើស្លាបអាល្លឺម៉ង់នៅ City ចង់នាំយកកីឡាកររូបនេះមកពង្រឹងតំបន់ប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ៕