Newcastle កំពុងនាំំមុខ Real និង Barca ក្នុងការផ្ទេរយកយុវជន Antonio Cordero

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាម្ចាស់ជើងឯក Carabao Cup ក្រុម Newcastle បានកំពុងនាំមុខក្នុងការចុះហត្ថលេខាយកកីឡាករសញ្ជាតិអេស្ប៉ាញដែលកំពុងលេងនៅក្លឹប Malaga កីឡាករ Antonio Cordero ខណៈគាត់ក៏ទទួលបានការចាប៉អារម្មណ៍ពីក្លឹប Barcelona និង Real Madrid ផងដែរ។

កីឡាករ Antonio Cordero គឺជាតារាឆ្នើមម្នាក់ក្នុងចំណោមតារានៅ Segunda Division ក្នុងរដូវកាលនេះ ដោយបានបោះជំហានយ៉ាងលឿនជាមួយ Malaga ។ ខ្សែបម្រើស្លាបវ័យ ១៨ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន ៦ដងក្នុង ៣០ប្រកួត ហើយការលេងរបស់គាត់បានទាក់ទាញភ្នែកក្រុមធំៗរបស់ក្លឹបនៅ La Liga ដែលមានដូចជា Barca និង Real Madrid ៕

Previous articleគ្រូបង្វឹកជម្រើសជាតិហូឡង់ និយាយអំពីកុងត្រារបស់ Virgil van Dijk ជាមួយក្លឹប Liverpool
Next articleBayern បដិសេធព័ត៌មានចង់ផ្ទេរយកកីឡាករ Virgil van Dijk