បរទេស៖ ក្លឹប Chelsea បានបញ្ចប់ជាផ្លូវការនូវការចុះហត្ថលេខាលើកីឡាករ Geovany Quenda និង Dario Essugo ពីក្លឹប Sporting CP ជាផ្លូវការ។
កីឡាករ Quenda ដែលជាកីឡាករវ័យក្មេងបំផុតរបស់ក្លឹប Sporting នឹងចូលរួមជាមួយក្រុមតោខៀវក្នុងតម្លៃ ៥២.១លានអឺរ៉ូ។ ទោះបីជាបញ្ចប់ការផ្លាស់ប្តូរនេះក៏ដោយ ក៏កីឡាករអន្តរជាតិព័រទុយហ្គាល់អាយុក្រោម ២១ឆ្នាំរូបនេះនឹងបន្តនៅ Sporting មួយរដូវកាលទៀត មុនពេលធ្វើដំណើរទៅកាន់កីឡដ្ឋាន Stamford Bridge ។ ចំណែកឯកីឡាករ Essugo ក៏ត្រៀមក្លាយជាកីឡាកររបស់ Chelsea ផងដែរ ជាមួយនឹងការផ្ទេររបស់គាត់មានតម្លៃ ២២.២លានអឺរ៉ូ៕