John Terry ធ្លាប់ទទួលបានឪកាសក្លាយជាគ្រូបង្វឹកនៅ Saudi Pro League ប៉ុន្តែ

បរទេស៖ វីរបុរសក្រុមតោខៀវ Chelsea លោក John Terry បានបង្ហើបថាគាត់បានខិតជិតទទួលបានតំណែងជាគ្រូបង្វឹកដំបូងរបស់ខ្លួននៅ Saudi Pro League ប៉ុន្តែកិច្ចព្រមព្រៀងបានបរាជ័យនៅពេលចុងក្រោយ។

ថ្លែងទៅកាន់ The Sun កីឡាករវ័យ ៤៤ឆ្នាំរូបនេះបាននិយាយថា៖ “ខ្ញុំខិតជិតចំពោះរឿងនេះទៅហើយ ប៉ុន្តែនៅនាទីចុងក្រោយក៏មានផ្លាស់ប្តូរ ដែលមានន័យថាអ្វីៗមិនដំណើរការតាមផែនការ។ ខ្ញុំបានធ្វើផ្លាកសញ្ញារបស់ខ្ញុំរួចរាល់ហើយ។ ខ្ញុំត្រៀមខ្លួនហើយ។ ប្រសិនបើឱកាសត្រឹមត្រូវមកដល់ ហើយវាត្រូវតែជាឱកាសត្រឹមត្រូវទាក់ទងនឹងក្រុម និងទីតាំង។ ខ្ញុំនៅតែមើលគ្រប់ការប្រកួតបាល់ទាត់ដែលខ្ញុំអាចមើលបាន។ ខ្ញុំនៅតែសម្លឹងមើលចំពោះរឿងនេះ។ វានឹងក្លាយជាចំណុចមួយសម្រាប់ខ្ញុំ នៅពេលដែលខ្ញុំត្រូវនិយាយថា ‘នោះហើយជាវា’។ ប៉ុន្តែអ្នកត្រូវតែឈ្លក់វង្វេងនឹងវា ហើយខ្ញុំនៅតែឈ្លក់វង្វេងនឹងវា។ ខ្ញុំ​កំពុង​វិភាគការប្រកួត ខ្ញុំ​កំពុង​ពិនិត្យ​មើល​អ្វី​ៗ ខ្ញុំ​កំពុង​ធ្វើ​សិក្សាតាមអនឡាញ និង​អ្វី​ទាំង​អស់​នោះ​ដើម្បី​ធ្វើ​ជា​គ្រូ​បង្វឹក ឬ​អ្នក​ចាត់​ការ​ល្អ​ជាង​ដែល​ខ្ញុំ​អាច​ធ្វើ​បាន។ ដូច្នេះអ្នកដឹកថាប្រសិនឪកាសនោះមកដល់? ខ្ញុំមានអ្វីជាច្រើនដែលអាចផ្តល់អោយ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​ធ្លាប់បាន​គ្រប់​គ្រង​បន្ទប់​ស្លៀកពាក់ និង​ក្រុម​ពីមុន​មក”៕

Previous articleLiverpool និង Spurs ចាប់អារម្មណ៍ខ្សែការពារឆ្នើមរបស់ Bayer Leverkusen
Next articleWest Ham និង Everton ចេញមកប្រជែងគ្នាកីឡាកររបស់ Sunderland