Man Utd អាចនឹងខកចិត្តចំពោះរឿង Mason Greenwood

បរទេស៖ បិសាចក្រហមបានយល់ព្រមចែកផ្លូវជាមួយយុវជនដែលចេញពីសាលាបាលទាត់របស់ខ្លួនកីឡាករ Mason Greenwood កាលពីរដូវក្តៅឆ្នាំ២០២៤។ គាត់ត្រូវបានគេអនុញ្ញាតឱ្យកីឡាកររូបនេះខ្ចីជើងទៅកាន់ Getafe នៅ La Liga មុនពេលអនុញ្ញាតអោយគាត់ចាកចេញជាអចិន្ត្រៃយ៍ទៅកាន់ប្រទេសបារាំងក្នុងកិច្ចព្រមព្រៀង ២៧លានផោន។

Mason Greenwood Marseille 2024-25

កីឡាករ Greenwood បានរីករាយនឹងយុទ្ធនាការដំបូងរបស់ខ្លួននៅ Stade Velodrome ដោយបានស៊ុតបញ្ចូលទី ១៥គ្រាប់នៅ Ligue 1 ប៉ុន្តែសកម្មភាពរបស់គាត់បានចោទជាសំនួរសម្រាប់គ្រូបង្វឹក Marseille លោក Roberto De Zerbi នៅពេលចុងក្រោយ។ ជម្លោះដែលត្រូវបានគេសន្មត់ថាបាន​ជំរុញ​ឱ្យ​មាន​ការ​រំពឹង​ទុក​ទាក់ទង​នៃការចាកចេញទៅកាន់កន្លែងផ្សេងរបស់កីឡាកររូបនេះ។

ក្លឹបមកពីទូទាំងទ្វីបអឺរ៉ុប រួមទាំង Paris Saint-Germain និង Barcelona ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Greenwood ។ ក្នុងករណីមានការផ្ទេរណាមួយកើតឡើងនោះក្លឹប United នឹងទទួលបានប្រាក់ ៥០% នៃថ្លៃផ្ទេរ ដែលនេះជាលក្ខខណ្ឌដែលក្លឹបបិសាចក្រហមបានដាក់បញ្ចូលទៅក្នុងកុងត្រាផ្ទេររបស់ Greenwood ទៅកាន់ក្លឹប Marseille។

Mason Greenwood Marseille 2024-25

លោក Ruben Amorim អាចនឹងប្រើប្រាស់ថវិកាទាំងនោះនៅមុនរដូវកាលបន្ទាប់ ខណៈដែលគាត់ព្យាយាមធ្វើការកែតម្រូវក្រុម ប៉ុន្តែ United ត្រូវបានព្រមានថានិងមានឪកាសតិចតូចចំពោះការទទួលបានថវិកា ទាក់ទងនឹងពាក់ចចាមអារ៉ាមការលក់ Greenwood ពិក្លឹបនៅបារាំង។ លោក Fabrizio Romano បាន​ប្រាប់ GIVEMESPORT ថា “មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន ប៉ុន្តែ​មិន​មាន​អ្វី​ត្រូវ​បាន​សម្រេច​ក្នុង​ដំណាក់​កាល​នេះ​សម្រាប់ Greenwood ទេ។ សូម្បី​តែការ​ចរចាក៏មិនមានកើតឡើង​ជាមួយ​ក្លឹប​ផ្សេង​ទៀតផងដែរ”។

កីឡាករ Greenwood បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំនៅពេលគាត់ទៅចូលរួមជាមួយក្លឹប Marseille ។ លក្ខខណ្ឌទាំងនោះអាចអោយគាត់ស្នាក់នៅទឹកដីបារាំងដល់ឆ្នាំ២០២៩ មានន័យថាអាជីពបច្ចុប្បន្នរបស់គាត់មិនស្ថិតក្រោមសម្ពាធក្នុងការលក់ ប្រសិនបើការទាមទាររបស់ពួកគេមិនត្រូវបានបំពេញ ដែលវាអាចធ្វើអោយក្លឹប United មានការខកចិត្តដែលអាចនឹងទទួលបានថវិកាពីរឿងនេះ៕

Previous articleលោក Ralf Rangnick ទំនង់ជានឹងមកចូលរួមជាមួយក្លឹបនៅ Bundesliga
Next articleLouis Saha ណែនាំអោយក្លឹបបិសាចក្រហមចុះហត្ថលេខាយក Victor Osimhen