Jonathan David បង្ហើបពីឈ្មោះលីគដែលខ្លួនចង់ទៅលេង

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Newcastle United, Tottenham, West Ham, Arsenal, Chelsea, Manchester United និង Liverpool ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិកាណាដានៅរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយប្រភពដដែលបានបន្ថែមអោយដឹងថាក្លឹប Barcelona, ​​Atletico Madrid, Inter Milan និង Juventus ក៏កំពុងរក្សាការចាប់អារម្មណ៍លើគាត់ផងដែរ ខណៈដែលគាត់ចូលប៉ុន្មានខែចុងក្រោយនៃកុងត្រារបស់ខ្លួនជាមួយក្លឹប Lille។

Jonathan David Lille 2024-25

កីឡាករ David ហាក់ដូចជាក្លាយជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធដែលក្លឹបជាច្រើននៅតំបន់អឺរ៉ុបចង់បាន បន្ទាប់ពីគាត់ស៊ុតបញ្ចូលទីបាន ១០៧គ្រាប់ក្នុង ២២៤ប្រកួតសម្រាប់ក្លឹប Lille ចាប់តាំងពីចុះហត្ថលេខាមកចូលរួមក្នុងឆ្នាំ២០២០។ គាត់មិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីនៅឡើយទេ ហើយហាក់ដូចជាមានបំណង់ចង់ក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាលនេះ។ ប្រសិនបើវាកើតឡើង វាហាក់ដូចជាគាត់នឹងមិនខ្វះជម្រើសក្នុងការទៅចូលរួមជាមួយនោះទេ។

ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបនៅ Premier League ក៏ដោយ កីឡាករ David បាននិយាយកាលពីដើមខែថាគាត់មើលមិនឃើញអនាគតរបស់គាត់នៅក្នុងប្រទេសអង់គ្លេសទេ។

ថ្លែងទៅកាន់ It’s Called Soccer podcast កីឡាករវ័យ ២៥ឆ្នាំរូបនេះបាននិយាយថា៖ “ខ្ញុំគិតថាខ្ញុំអាចសម្របបានគ្រប់លីក។ លីកនីមួយៗមានភាពខុសគ្នា។ Premier League គឺលឿនជាង និងខ្លាំងជាងលីគដទៃទៀត។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំធំឡើងមើល La Liga ច្រើន ហើយសម្រាប់ខ្ញុំ នោះជាលីកដែលខ្ញុំចូលចិត្ត។ នោះគឺជាលីកដែលខ្ញុំចូលចិត្តមើលខ្លាំងជាងគេ ដូច្នេះនៅ មួយថ្ងៃៗខ្ញុំចង់លេងនៅទីនោះ”។

FBL-EUR-C1-LILLE-FEYENOORD

ក្រៅពីការរំពឹងទុកនៃការផ្ទេរ កិឡាករ David អាចនឹងបង្ហាញខ្លួនសម្រាប់ក្លឹប Lille ក្នុងការប្រកួតថ្ងៃអាទិត្យ នៅពេលដែលពួកគេប្រកួតជាមួយ Lens នៅក្របខណ្ឌ Ligue 1៕

Previous articleនាយកប្រតិបត្តិក្លឹបបិសាចក្រហម លោកស្រី Roche ក្លាយជាបេក្ខភាពដែលនឹងមកកាន់តំណែង CEO នៅ Newcastle
Next articleNOCC ដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកសាងអភិវឌ្ឍចលនាអូឡាំពិកនិងវិស័យកីឡាជាតិ ជាមួយសសរស្តម្ភសំខាន់ទាំងបី