Man Utd ចាប់អារម្មណ៍ចង់បានកីឡាករ Goncalo Inacio

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ A Bola បានអោយដឹងថាកីឡាករ Inacio បានស្ថិតនៅលើរ៉ាដាផ្ទេររបស់ United ជាយូរណាស់មកហើយ ខណៈដែលពួកគេបានតាមដានការរីកចម្រើនរបស់គាត់ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។

Sporting Clube de Portugal v Arsenal FC - UEFA Champions League 2024/25 League Phase MD5

ក្លឹប Sporting បានបង្ហាញជំហររបស់ពួកគេយ៉ាងច្បាស់ ហើយនឹងមិនលក់ Inacio ក្នុងតម្លៃតិចជាង ៤៥លានអឺរ៉ូឡើយ។ ដោយសារការផ្លាស់ប្តូរនាពេលថ្មីៗនេះរបស់ United ដែលបានផ្តល់អាទិភាពដល់កីឡាករវ័យក្មេងដែលមានសក្តានុពលរយៈពេលវែង តម្លៃផ្ទេរកីឡាករ Inacio សាកសមនិងល្អនៅក្នុងយុទ្ធសាស្រ្តថ្មីក្នុងការជ្រើសរើសកីឡាកររបស់ពួកគេ។ សមត្ថភាពរបស់គាត់ក្នុងការលេងពីខាងក្រោយ ភាពប៉ិនប្រសបក្នុងការលេងបាល់ និងបទពិសោធន៍ទាំងនៅក្លឹប និងកម្រិតអន្តរជាតិធ្វើឱ្យគាត់ក្លាយជាជម្រើសដ៏ល្អសម្រាប់ក្រុមបិសាចក្រហម។

ការជួសជុលខ្សែការពាររបស់ក្រុម United ទំនងនឹងធ្វើឡើងនៅក្នុងរដូវក្តៅនេះ ដោយមានកីឡាករជាច្រើនរំពឹងថានឹងចាកចេញ។ ខ្សែការពារជើងចាស់ Jonny Evans គ្រោងនឹងចាកចេញ ខណៈដែល Victor Lindelof ត្រូវបានគេរាយការណ៍ថាមានការខកចិត្តជាមួយនឹងពេលវេលាប្រកួតដែលមានកំណត់របស់គាត់ ហើយអាចស្វែងរកការផ្ទេរទៅកាន់កន្លែងថ្មី។ នេះបង្កើតឱកាសមួយសម្រាប់ការចុះហត្ថលេខាលើខ្សែការពារថ្មីៗដូចជា Inacio ។

ទោះជាយ៉ាងណាក៏ដោយ United ក៏កំពុងពិចារណាជម្រើសផ្សេងទៀតក្រៅពីតារាឆ្នើមរបស់ Sporting ។ ឈ្មោះមួយក្នុងចំណោមឈ្មោះដែលត្រូវបានភ្ជាប់គឺ Yusuf Akcicek ដែលជាយុវជនរបស់ក្លឹប Fenerbahce ហើយត្រូវបានប្រៀបធៀបគាត់ដូចទៅនឹងកីឡាករ Raphael Varane ដោយអតីតគ្រូបង្វឹកក្រុម United លោក Jose Mourinho។

Manchester United v Real Sociedad de Futbol - UEFA Europa League 2024/25 Round of 16 Second Leg

ខណៈពេលដែលការពិភាក្សាផ្ទេរបន្តនៅពីក្រោយឆាក ការផ្តោតអារម្មណ៍ភ្លាមៗរបស់ United គឺទៅលើការប្រកួតនាពេលខាងមុខរបស់ពួកគេ។ បិសាចក្រហមនឹងត្រលប់ទៅការប្រកួត Premier League ទល់នឹង Nottingham Forest នៅល្ងាចថ្ងៃអង្គារ មុនពេលទទួលក្រុម Manchester City នាថ្ងៃទី៦ ខែមេសា៕

Previous articleMan Utd ត្រូវលក់កីឡាករចេញជាច្រើន ទើបអាចមានលុយផ្ទេរយក Xavi Simons
Next articleថ្នាក់ដឹកនាំក្លឹប Leverkusen ចេញមកបញ្ជាក់ជាថ្មីចំពោះអនាគតលោក Xabi Alonso