Man City គ្រោងចាយលុយ ៦០លានអឺរ៉ូផ្ទេរយកកីឡាកររបស់ Frankfurt ម្នាក់ទៀត

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាក្រុមរបស់លោក Pep Guardiola បានបើកការពិភាក្សាដំបូងសម្រាប់ការផ្ទេរកីឡាករ Larsson ប៉ុន្តែត្រូវបានព្រមានថាក្លឹប Eintracht Frankfurt នឹងទាមទារតម្លៃប្រមាណ ៦០លានអឺរ៉ូ សម្រាប់កីឡាករវ័យ ២០ឆ្នាំនៅក្នុងទីផ្សារដោះដូររដូវក្តៅ។ កីឡាករ Larsson មានកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ២០២៩ ប៉ុន្តែគាត់ទទួលបានការកោតសរសើរជាច្រើន ដោយក្នុងនោះមានក្លឹប Arsenal និង Liverpool ដែលស្ថិតនៅក្នុងក្លឹបកំពូលៗដែលចង់បានគាត់ ។

 Hugo Larsson of Eintracht Frankfurt celebrates

កីឡាករ Larsson បានក្លាយជាកីឡាករសំខាន់សម្រាប់ Frankfurt បន្ទាប់ពីផ្ទេរពី Malmo ក្នុងឆ្នាំ២០២៣។ គាត់បានបង្ហាញខ្លួនចំនួន 36 ដងក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ទោះបីជាមានអាយុត្រឹមតែ ២០ឆ្នាំកាលពីខែមិថុនា ឆ្នាំទៅក៏ដោយ ហើយមើលទៅគាត់គឺមានអនាគតភ្លឺស្វាង។ ក្លឹប Man City បានធ្វើការផ្ទេរយកកីឡាករ Omar Marmoush ម្នាក់ហើយពីក្លឹប Frankfurt កាលពីខែមករា ហើយពួកគេអាចនឹងផ្ទេរយកគ្រាប់ពេជ្ររបស់ក្លឹបនេះម្នាក់ទៀតនៅចុងបញ្ចប់នៃរដូវកាល។

ក្លឹប City មានខ្សែបម្រើវ័យចំច្រើនណាស់ ហើយពួកគេអាចត្រូវពង្រឹងនៅរដូវក្តៅជាមួយនឹងកីឡាករវ័យក្មេងដែលមានទេពកោសល្យ។ កីឡាករជើងចាស់ Kevin De Bruyne និង Ilkay Gundogan អាចចាកចេញនៅរដូវក្តៅ ខណៈដែល Mateo Kovacic និង Bernardo Silva ទាំងពីរមានអាយុ ៣០ឆ្នាំកាលពីឆ្នាំមុន។ City នឹងដឹងយ៉ាងច្បាស់ថាការជំនួសនឹងត្រូវការនៅចំណុចណាមួយ។

Hugo Larsson of Eintracht Frankfurt celebrates scoring

កីឡាករ Larsson នឹងបន្តជាមួយ Frankfurt សម្រាប់ពេលនេះ ហើយនឹងសង្ឃឹមថានឹងជួយក្រុមរបស់គាត់ទទួលបានកៅអីលេង Champions League នៅរដូវកាលក្រោយ។ បច្ចុប្បន្នក្រុមនេះស្ថិតនៅចំណាត់ថ្នាក់លេខ៣ ក្នុង Bundesliga ហើយក៏មានការប្រកួត Europa League វគ្គ ១/៤ ផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Tottenham ផងដែរ៕

Previous articleថ្នាក់ដឹកនាំក្លឹប Leverkusen ចេញមកបញ្ជាក់ជាថ្មីចំពោះអនាគតលោក Xabi Alonso
Next articleJules Kounde ក្លាយជាគោលដៅមកពង្រឹងតំបន់ការពាររបស់ Chelsea