Cesc Fabregas ក្លាយជាជម្រើសតំណែងគ្រូបង្វឹករបស់ RB Leipzig

បរទេស៖ លោក Cesc Fabregas ត្រូវបានរាយការណ៍ថាជាគោលដៅដែលក្លឹប RB Leipzig ចង់បានមកដឹកនាំក្រុម ខណៈគាត់ស្ថិតនៅក្នុងរដូវកាលដំបូងក្នុងការដឹកនាំក្លឹប Como នៅអ៊ីតាលី។

នេះបើយោងតាមការចេញផ្សាយរបស់លោក Philipp Hinze អ្នកសារព័ត៌មានរបស់ Sky Germany បានអោយដឹងថាវីរបុរសរបស់ក្រុម Arsenal គឺលោក Fabregas បានក្លាយជាជម្រើសដ៏រឹងមាំមួយសម្រាប់មកកាន់តំណែងជាគ្រូបង្វឹកក្លឹប Leipzig បន្ទាប់ពីក្លឹបបានបណ្តេញលោក Marco Rose ចេញកាលពីខែមុន។ ប៉ុន្តែក្រុមអាឡឺម៉ង់ក៏ត្រូវបានគេនិយាយថានឹងកំពុងពិចារណា Danny Rohl របស់ Sheffield Wednesday និង Oliver Glasner របស់ Crystal Palace ៕

Previous articleក្លឹបយក្សនៅអ៊ីតាលបើកការពិភាក្សាការផ្ទេរយក Ramus Hojlund របស់ Manchester United
Next articleLeroy Sane អាចនឹងទទួលយកកុងត្រាថ្មីនៅ Bayern ទោះត្រូវកាត់ប្រាក់ឈ្នួលក៏ដោយ