ខ្សែការពារ Jonathan Tah ក្លាយជាគោលដៅកំពូលរបស់ក្លឹប Barcelona

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario Sport បានអោយដឹងថាក្លឹប Barcelona បានរៀបចំក្នុងការជ្រើសរើសខ្សែការពារថ្មីដែលជាគោលដៅសំខាន់នៅក្នុងរដូវក្តៅនេះ ជាមួយនឹងខ្សែការពារ Jonathan Tah របស់ក្លឹប Bayer Leverkusen គឺជាគោលដៅចម្បងរបស់ពួកគេ។

លើសពីនេះទៀតពួកគេអាចនឹងចុះហត្ថលេខាយកកីឡាករ Tah ដោយមិនចំណាយប្រាក់ ដោយសារតែកុងត្រារបស់គាត់ជាមួយនឹងក្លឹប Leverkusen នឹងផុតកំណត់នៅរយៈពេល ២ខែខាងមុខទៀត៕

Previous articleយុវជន Jesse Derry របស់ Crystal Palace ក្លាយជាគោលដៅរបស់ក្លឹបយក្សជាច្រើន
Next articleGoretzka ចង់បន្តស្នាក់នៅជាមួយ Bayern ស្របពេលមានការចាប់អារម្មណ៍ពី Man Utd