បរទេស៖ ក្លឹប Barcelona ត្រូវបានរាយការណ៍ថាបានបោះបង់គម្រោងរបស់ពួកគេក្នុងការចុះហត្ថលេខាលើកីឡាករ Nico Williams របស់ក្លឹប Athletic ដែលអាចបើកទ្វារឱ្យ Arsenal ចុះហត្ថលេខាលើខ្សែបម្រើស្លាបរូបនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Barcelona បានសម្រេចចិត្តទម្លាក់ការចាប់អារម្មណ៍លើ Williams ខណៈដែលពួកគេកំពុងរំពឹងការដោះដូរកីឡាកររដូវក្តៅអាចនឹងពិបាកដោយសារតែបញ្ហាហិរញ្ញវត្ថុដែលបានកំពុងបន្ត។ ប្រសិនបើពួកគេចង់ចុះហត្ថលេខានៅក្នុងទីផ្សារដោះដូរកីឡាករសម្រាប់រដូវកាលក្រោយ ពួកគេនឹងសម្លឹងមើលការចុះហត្ថលេខាលើកីឡាករសម្រាប់មកបម្រុងជំនួសកន្លែង Jules Kounde ៕