បរទេស៖ លោក David James បានជំរុញឱ្យក្លឹប Manchester City ពិចារណាលើការចុះហត្ថលេខាលើអ្នកចាំទីរបស់ក្លឹប Liverpool កីឡាករ Caoimhin Kelleher ដើម្បីមកជំនួសកន្លែងអ្នកចាំទី Ederson ។
ក្លឹបWest Ham ត្រូវបាននិយាយថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើអ្នកចាំទី Kelleher នៅរដូវក្តៅនេះពី Liverpool ប៉ុន្តែអតីតអ្នកចាំទីរបស់ហង្សក្រហម និង Manchester City លោក James បានជំរុញឱ្យអ្នកចាត់ការ Pep Guardiola ចុះហត្ថលេខាលើកីឡាករសញ្ជាតិអៀរឡង់ ដើម្បីជំនួសកីឡាករ Ederson ក្នុងគោលដៅសម្រាប់រដូវកាលក្រោយ៕