Maresca ចាប់អារម្មណ៍ចង់បានខ្សែការពាររបស់ក្លឹប Bayern Munich

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាក្លឹបនៅទីក្រុងឡុងដ៍បានផ្តួចផ្តើមទំនាក់ទំនងជាមួយភ្នាក់ងាររបស់ខ្សែការពារកណ្តាលរបស់ Bayern Munich កីឡាករ Kim Min-jae ដើម្បីធានាការផ្ទេរយកគាត់នៅមុនរដូវកាលក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្រុម Newcastle United និងក្លឹបយក្ស Serie A គឺក្លឹប Juventus ។

Kim Min-Jae Bayern 03112025

លើសពីនេះទៅទៀតបើយោងតាមការចេញផ្សាយរបស់ Foot Mercato បានអោយដឹងថាកីឡាករ Kim កំពុងផ្តល់អាទិភាពដល់ការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League ដែលជាជម្រើសមួយដែលគាត់ពេញចិត្ត ហើយបានបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនមានបំណងចង់បន្តការស្នាក់នៅក្នុងក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ទៀតនោះទេ។ ជាមួយនឹង Chelsea និង Newcastle កំពុងស្វែងរកជម្រើសក្នុងការពង្រឹងនៅតំបន់ការពាររបស់ពួកគេ នោះការផ្ទេរយកយកកីឡាករសញ្ជាតិកូរ៉េខាងត្បូងត្រូវបានគេមើលឃើញថាជាឱកាសមាស។

មុនពេលផ្លាស់ទៅ Bayern ក្លឹបសារិកាព្រៃ Newcastle ធ្លាប់បានព្យាយាមឆ្មក់យកការផ្ទេររូបគាត់ផងដែរ។ ការតាមផ្ទេរយករូបគាត់ចុងក្រោយមិនបានទទួលជោគជ័យ ដោយ​កីឡាករ​បាន​ជ្រើស​រើស​យក​ការ​ផ្លាស់​ទៅ​លេង​នៅ​កីឡដ្ឋាន Allianz Arena។ ឥឡូវនេះ កីឡាករ Kim កំពុងធ្វើការពិចារណាទៅលើអនាគតគាត់ឡើងវិញ ដែលអាចធ្វើអោយក្លឹប Newcastle ត្រលប់មកចាប់អារម្មណ៍គាត់ជាថ្មីផងដែរ។ ទោះជាយ៉ាងណាក៏ដោយ វានៅតែមិនច្បាស់ថាតើកីឡាករសញ្ជាតិកូរ៉េខាងត្បូងចាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់ St. James’ Park ដែរ ឫទេ។

Enzo Maresca

ខណៈដែល Chelsea កំពុងធ្វើការប្រកួតប្រជែងដើម្បីទទួលបានកៅអីលេងនៅ Champions League សម្រាប់រដូវកាលក្រោយ លោក Enzo Maresca នៅតែប្តេជ្ញាចិត្តក្នុងការពង្រឹងខ្សែការពាររបស់គាត់ ប្រសិនបើក្រុមតោខៀវពិតជាត្រលប់ទៅប្រកួតប្រជែងនៅបាល់ទាត់អឺរ៉ុបនារដូវកាលក្រោយមែន។ ការបើចំហររបស់កីឡាករ Kim ចំពោះការផ្ទេរទៅកាន់ Premier League បានលើកទឹកចិត្តក្រុមតោខៀវឱ្យចាត់វិធានការបន្ទាប់ទៀតក្នុងការផ្ទេរ ជាពិសេសជាមួយនឹងការប្រកួតប្រជែងកើនឡើងពីក្លឹបដូចជា Newcastle និង Juventus ៕

Previous articleBayern Munich អាចនឹងលក់ Coman ទៅអោយ Arsenal ដើម្បីប្រមូលថវិកា
Next articleHuijsen ​នឹង​បដិសេធ​ Real Madrid ខណៈបង្ហាញបំណង់ចង់បន្តលេងនៅ Premier League