បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាលោក Ancelotti ត្រូវបានរំពឹងថានឹងចាកចេញពី Real នៅរដូវក្តៅនេះ ហើយទទួលយកតួនាទីជាអ្នកចាត់ការអចិន្ត្រៃយ៍នៅក្រុមជម្រើសជាតិប្រេស៊ីល មុនពេលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦។
របាយការណ៍បានបង្ហាញថាប្រេស៊ីលបានបញ្ជូនអ្នកតំណាងទៅកាន់ក្លឹប Madrid ដើម្បីមើលការប្រកួតជើងទីពីរនៃវគ្គ ១/៤ ផ្តាច់ព្រ័ត្ររបស់ពួកគេជាមួយនឹងក្រុម Arsenal ខណៈដែលក្លឹបអធិរាជសត្រូវបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ដើម្បីជួបលោក Ancelotti ។ សហព័ន្ធបាល់ទាត់ប្រស៊ីលបានបដិសេធចំពោះរឿងនេះ ទោះបីជាលោក Ancelotti ត្រូវបានគេនិយាយថាកំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់លើការផ្លាស់ប្តូរមួយក៏ដោយ ហើយ Alonso ហាក់ដូចជាត្រៀមខ្លួនដើម្បីជំនួសតំណែងរបស់គាត់៕