បរទេស៖ តារាឆ្នើមរបស់ក្លឹប Athletic កីឡាករ Nico Williams បានអះអាងថា៖ “កីឡាករវ័យក្មេងគ្រប់រូបចង់លេងនៅ Old Trafford” ខណៈដែលក្រុមរបស់គាត់ត្រៀមជួប Manchester United នៅការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League។
កីឡាករ Williams បានប្រាប់អ្នកយកព័ត៌មានថា៖ “កីឡាករវ័យក្មេងគ្រប់រូបចង់លេងនៅ Old Trafford ។ យើងនឹងព្យាយាមលេងឱ្យល្អបំផុតក្នុងជើងទីមួយនៅ San Mames យើងទៅទីនោះដោយការតាំងចិត្ត និងបង្ហាញពីអ្វីដែល Athletic Bilbao មាន។ ក្លឹប Manchester United មានទម្រង់លេងមិនសូវល្អនៅក្នុងលីគ ប៉ុន្តែពួកគេបានបង្ហាញយ៉ាងច្បាស់នៅពេលប៉ះក្រុម Olympique Lyonnais នូវសមត្ថភាពរបស់ពួកគេនឹងវិធីដែលពួកគេគ្រប់គ្រងការប្រកួតនេះ”៕