បរទេស៖ ការវិលត្រឡប់របស់ Burnley ទៅកាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសបានធ្វើឱ្យលក្ខខណ្ឌផ្ទេរជាអចិន្ត្រៃយ៍ដែលមាននៅក្នុងកុងត្រាខ្ចីជើងរបស់កីឡាករ Jaidon Anthony ពីក្លឹប Bournemouth ត្រូវបានដំណើរកាល។
នេះបើយោងតាមការចេញផ្សាយរបស់ SKy Sports បានអោយដឹងថាកិច្ចព្រមព្រៀងនេះរួមបញ្ចូលកាតព្វកិច្ចទិញផ្តាច់មានតម្លៃ ៨លានផោន ដែលនឹងមានប្រសិទ្ធប្រសិនជាក្លឹប Burnley ត្រូវបានប្រមូលឡើងមកលេងនៅក្របខណ្ឌ Premier League។ ប្រសិនបើ Burnley បរាជ័យក្នុងការទទួលបានការប្រម៉ូតមកលេងនៅ Premier League ក្លឹបនឹងមានឱកាសចុះហត្ថលេខាលើខ្សែបម្រើស្លាបរូបនេះក្នុងតម្លៃខ្ពស់ជាង ១០លានផោន ដែលវាជាជម្រើសផ្សេងទៀតនៅក្នុងលក្ខខណ្ឌខ្ចីជើងនោះ៕