បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកសារព័ត៌មានរបស់ Sky Sports បានអោយដឹងថាអ្នកចាំទី Ederson របស់ក្រុម Manchester City គ្រោងនឹងចាកចេញពីកីឡដ្ឋាន Etihad នៅរដូវក្តៅនេះ ខណៈដែលកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ រួមជាមួយនឹងភ្នាក់ងារថ្មីរបស់គាត់ Julio Cesar កំពុងស្វែងរកជម្រើសនៅក្នុង Saudi Pro League ។
ប្រសិនបើ Ederson ចាកចេញនោះ City ត្រូវបានគេរំពឹងថានឹងផ្ទេរយកកីឡាករ Diogo Costa របស់ FC Porto ៕