បរទេស៖ លោក Ruben Amorim ត្រូវបានគេរំពឹងថានឹងកែប្រែក្រុម Manchester United របស់គាត់ឡើងវិញបន្ទាប់ពីរដូវកាលដ៏ខកចិត្តសម្រាប់បិសាចក្រហម។
នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Telegraph បានអោយដឹងថាគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ចង់នាំយកកីឡាករ Matheus Cunha ពីក្រុម Wolves ដោយក្លឹប Man Utd សង្ឃឹមថាចំពោះការចំណាយប្រាក់ ៦២.៥លានផោននោះ ពួកគេអាចបង់រំលោះបាន។ បិសាចក្រហមក៏ត្រូវបានគេជឿថាជាអ្នកកោតសរសើរដល់កីឡាករ Liam Delap ដែលមានលក្ខខណ្ឌផ្តាច់កុងត្រា ៣០លានផោនក្នុងកិច្ចសន្យាជាមួយក្លឹប Ipswich៕