Muller បដិសេធសំណើរពីក្លឹបនៅ MLS

បរទេស៖​ កីឡាករ Thomas Muller ត្រូវបានរាយការណ៍មកថាបានបដិសេធការទាក់ទងពីក្លឹប FC Cincinnati របស់ MLS ដើម្បីចុះហត្ថលេខាលើគាត់ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លូននៅរដូវក្តៅនេះ។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានប្រកាសថាគាត់នឹងចាកចេញពីក្លឹប Bayern Munich នៅចុងបញ្ចប់នៃរដូវកាលនេះ ជាមួយនឹងការស្នាក់នៅរយៈពេល ២៥ឆ្នាំនៅក្លឹបនឹងឈានចូលមកដល់ទីបញ្ចប់។

នេះបើយោងតាមការចេញផ្សាយរបស់ BILD បានបញ្ជាក់អំពីការពិភាក្សារវាងភាពគីទាំង២ ខណៈដែលខាង GiveMeSport បានបញ្ជាក់ថាកីឡាករ Muller បានច្រានចោលនៅសំណើរនេះកាលពីថ្ងៃពុធហើយ៕

Previous articleReal Madrid អាចនឹងពិបាកផ្ទេរយកខ្សែការពារ Dean Huijsen
Next articleChelsea នឹងដាក់សំណើរផ្ទេរយកកីឡាករ Kobbie Mainoo និង Alejandro Garnacho